You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត

រតនគិរី៖ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញផ្នែករដ្ឋបាលព្រៃឈើបានលុង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ កម្លាំងបានចុះបង្រ្កាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត ស្ថិតនៅមុខសាលាបឋមសិក្សា ឡាបានសៀក ក្នុងភូមិអូរកន្តិល សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
កម្លាំងបានចាប់យកឈើអារ (សុក្រម ) ចំនួនសរុប ២,៧៧១ម៉ែត្រត្រីគុណ។