ភ្នំពេញ៖ យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឆ្លៀតពេលវេលាដ៏មមាញឹកដើម្បីជួបសំណេះសំណាល និងជូនពរកីឡាករ ព្រមទាំងគណៈប្រតិភូក្រុមជម្រើសជាតិកម្ពុជាមុនចេញបេសកម្មចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសបារ៉ែន។