You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញចុះត្រួតពិនិត្យកម្លាំងយាមប្រចាំការ តាមបណ្តាគោលដៅបិទខ្ទប់

ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញចុះត្រួតពិនិត្យកម្លាំងយាមប្រចាំការ តាមបណ្តាគោលដៅបិទខ្ទប់

តាកែវ៖​ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១​ លោក​ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដែលយាមប្រចាំការ តាមបណ្តាគោលដៅបិទខ្ទប់ទីប្រជុំជនផ្សារសំរោងយ៉ោង​ និងភូមិស្មៅខ្ញី​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ខេត្តតាកែវ​ ដែលជាតំបន់បិទខ្ទប់ការធ្វើចរាចរណ៍​និងធ្វើចត្តាឡីស័កនៅតាមផ្ទះ របស់ប្រជាពលរដ្ឋនិងអនុវត្តន៍តាមបទបញ្ជាសេចក្តីសំរេចលេខ០៤៩សសរ របស់សាលាខេត្តតាកែវ​ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីកម្មការលក់ដូរនៅក្នងផ្សារសំរោងយ៉ោងភូមិស្មៅខ្ញី​ ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ.១៩ មានអ្នកប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាច្រើនក្នុងព្រឹត្តិការសហគម២០កុម្ភៈ​ ។ ក្នុងនោះផងដែរលោកមេបញ្ជាការ បានឧបត្ថមសម្ភារ:និងថវិកាមួយចំនួនដល់កងកម្លាំងដែលឈរជើងនៅទីនោះរួមមានទឹកបរិសុទ្ធ ២០កេស,​ ម៉ាស់ ១០ ប្រអប់,​ អាល់កុល ១០ លីត្រ,​ មីខ្លាឃ្មុំ ០៥កេស​ និងថវិកា​ ៤០០,០០០ រៀល។