បន្ទាយមានជ័៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំងបុគ្គលិកការិយាល័យសុខាភិបាល បញ្ជាការដ្ឋានកងរាជងាវុធហត្ថខេត្តយកសំណាកលើកទី១ចំពោះនាយអាវុធហត្ថខេត្តចំនួន១១រូប និងចុងភៅចំនួន ០១រូប ដែលពាក់ព័ន្ធដោយប្រយោលជាមួយជនសង្ស័យដែលកម្លាំងជំនាញការិយាល័យគ្រឿងញៀនបង្រ្កាបបានកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ហើយមានវិជ្ជមានជំងឺកូវីដ-១៩ ការយកសំណាកទាំង១២រូបលើកទី១ជាលទ្ធផលអវិជ្ជមានទាំងអស់៕