You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ភ្នំពេញៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន០១លើក ស្ថិតនៅចំណុច តូបលក់ត្រីក្នុងផ្សារកណ្តាល ផ្លូវ១៤៨កែងលេខ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង កងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ពិន សុខណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០២. ខឹម ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៣. លី សយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៤. ម៉ែន ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៥. រឿង ប្រុសម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៦. ខឹម ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៧. ណៃ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ

មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបានដោយមានការសហការ ផ្តល់ដំណឹងពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានយុវជនមួយក្រុម កំពុងធ្វើការចែកចាយសារធាតុញៀន។ បន្ទាប់ពីបានទទួលដំណឹង និងដោយមានការសហការពីគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ក៏បានចេញប្រតិបត្តិការធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះភ្លាមៗ។

មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២០កញ្ចប់
០២.ម៉ូតូ ចំនួន០១គ្រឿង
០៣. ដាវ ចំនួន០១ដើម
០៤. ជញ្ជីង ចំនួន០១
០៥. ដែកកេះ ចំនួន០៩
០៦. សម្ភារៈសំរាប់វេចខ្ចប់ និងសម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង បញ្ចូនទៅអាវុធហត្ថរាជធានី ចាត់ការបន្តតាមនីតិវិធី។
េ១

េ២