You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយមានស្ថានទម្ងន់ទោស

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយមានស្ថានទម្ងន់ទោស

ស្វាយរៀងៈ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយមានស្ថានទម្ងន់ទោស ស្ថិតនៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថស្រុករមាសហែក បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង កងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ផា លីដែន ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរសិស្ស មានទីំនៅ ភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន០៨នាក់ បានស្ទាក់វាយ ជនរងគ្រោះ ឈ្មោះ ពេជ្រ សារិត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ កសិករ មានទីលំនៅភូមិ ត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយពុំទាន់ដឹងមូលហេតុច្បាស់ពិតប្រាកដ បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុករមាសហែក កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យ ដែលជាបក្ខពួកចំនួន០៧នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សា