ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្រុមគ្រូពេទ្យបានធ្វើការយកសំណាករកមេរោគកូវីដ.១៩ លើកទី៣ ជូននាយអាវុធចំនួន ៣២នាក់ និងចុងភៅចំនួន ០២នាក់ ព្រមទាំងជាងសំណង់ចំនួន ០៣នាក់ លទ្ធផល អវិជ្ជមានទាំងអស់គ្នា ក្រុមគ្រូពេទ្យបានចេញលិខិតឲ្យចូលបំរើការងារឡើងវិញ។