ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ និងផ្សព្វផ្សាយការធ្វើអនាម័យ សំអាតដៃ លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ជែលនិងស្កេន QR code និងអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប្រចាំ ព្រមទាំងបានចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ។