You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកចែកភេសជ្ជៈដល់មូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកចែកភេសជ្ជៈដល់មូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែកភេសជ្ជៈ ដែលជាអំណោយរបស់សប្បុរសជន ដល់តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថតាមបណ្តាខណ្ឌ ដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹងការហត់នឿយរបស់កងកម្លាំង ដែលកំពុងមមាញឹកក្នុងយុទ្ធនាការ បង្កា និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសបំពេញបេសកកម្មការពារតាមគោលដៅមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩។