You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធហត្ថឆមាសទី២ ឆ្នាំ២០១៦

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធហត្ថឆមាសទី២ ឆ្នាំ២០១៦

កណ្តាលៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធហត្ថឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី សំ តុលា
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានអនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៩៦នាក់។

ក្នុងកិច្ចពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បានផ្តល់ថវិកាមួយចំនួន និងអាវយីតមួយ ដើម្បីលើកទឹកចិត្ត ដល់គ្រូឧទេសនាមចំនួន០៧នាក់ និងគណៈគ្រប់គ្រងវគ្គចំនួន ០៦នាក់ រួមទាំងសិក្ខាកាមចំនួន៧៥នាក់ផងដែរ។

ក្នុងពិធីនោះ គណៈគ្រប់គ្រងវគ្គបានរាយការណ៍នូវរបាយការណ៏បូកសរុបលទ្ធផលវគ្គហ្វឹកហ្វឺន ជូនអង្គពិធី អំពីលទ្ធផលទទួលបានក្នុងវគ្គ រួមមាន និទេ្ទសល្អទទួលបាន៧០% និទេ្ទសល្អបង្គួរ២៥% និទេ្ទសមធ្យម៥%។

ជាចុងបញ្ចប់ក្នុងពិធីនោះដែរ លោក ឧត្តមសេនីយ៏ត្រី មេបញ្ជារការ បានមានប្រសាសន៏ ផ្តាំផ្ញើរដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ដែលជាសិក្ខាកាម ក្រោយពីបញ្ចប់វគ្គសិក្សា នៅពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានរៀនសូត្រកន្លងមក យកទៅអនុវត្ត ក្នុងការបំពេញតួនាទី ភារៈកិច្ចអោយចំទិសដៅ និងត្រូវគារពបទបញ្ជា បទវិន័យរបស់អង្គភាព និងត្រូវមានគុណធម៏ល្អ ប្រកបដោយសាមគ្គីភាព សេចក្តីថ្លៃថ្នូរ ចៀសវាងធ្វើអ្វីដែលនាំអោយប៉ះពាល់ ដល់អង្គភាព សង្គម គ្រួសារ។
s1

s2

s3

s4

s5

s6

s7

s8