កំពង់ចាម៖ វេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង សម្ភារៈប្រើប្រាស់និងថត់ប្លាស្ទិកវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។