You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញទទួលអំណោយពីសប្បុរសជន

តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញទទួលអំណោយពីសប្បុរសជន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីអាជីវករក្នុងក្រុងសិរីសោភ័ណ មានដូចជា លោក យ៉ាំ យីវ និងលោកស្រី តាំង អៃហ៊ុង, ហាងលក់ទូរស័ព្ទដៃ ឆៃ វីរៈយុទ្ធ, ផ្ទះសំណាក់MB, ផ្ទះសំណាក់ម្កុដមាស, លោក សុខ គីមឡាយ និងលោក ស វ៉ុយវ៉ឹង លក់គ្រឿងសង្ហារឹម។
អំណោយរួមមានដូចជា៖ អង្ករទម្ងន់២៥០គីឡូក្រាម, មី៥០កេសតូច, ជែលលាងដៃចំនួន១០០ដប, ត្រីខចំនួន០៦កេសធំ, ទឹកបរិសុទ្ធចំនួន២០កេស និង៥០យួរ,ទឹកស៊ីអ៊ីវ៤០យួរ, ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងតាមមណ្ឌលធ្វើចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ។