ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១២:២០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក សុខ វាសនា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានចាប់យកឈើស្រឡៅ និងខ្វាវ ប្រភេទឈើក្តារចំនួន ៣៦សន្លឹក ស្មើ
១៦.៨ម៉ែត្រគូប (ដែលរថយន្តមិនស្គាល់ម៉ាកដឹកទម្លាក់ឈើចោល ហើយបើកគេចបាត់)វត្ថុតាងឈើប្រគល់ឱ្យជំនាញរក្សាទុក។