You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខ និវត្តន៍ជនកងរាជអាវុធហត្ថ

តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខ និវត្តន៍ជនកងរាជអាវុធហត្ថ

ព្រះសីហនុ៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តាំងឱ្យលោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ឧបត្ថម្ភជូនលោក ហ៊ឹម ពូ អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ (ចូលនិវត្តន៍) ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ និងក្រុមគ្រួសារ ដែលបច្ចុប្បន្នរូបលោកកំពុងមានជំងឺជាទំងន់ នឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានពាំនាំនូវការផ្តាំផ្ញើនឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងណែនាំដល់លោក ហ៊ឹម ពូ និងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាព តាមដានជាប់ជាប្រចាំពីស្ថានភាពជំងឺ និងលេបថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យជំនាញ ដើម្បីឆាប់បានជាសះស្បើយ ទទួលបានសុខភាពល្អរឹងមាំឡើងវិញ។

ក្នុងនោះអំណោយទទួលបានរួមមាន: ថវិកា ចំនួន ២.០០០.០០០ រៀល, មី ចំនួន ០១កេសធំ, អង្ករ ចំនួន ០២បាវតូច ស្មើនឹង ៥០គីឡូក្រាម, ត្រី ខ ចំនួន ០២យួរ, ទឹកត្រី ចំនួន ០១យួរ, ទឹកសុីអីវ ចំនួន ០១យួរ, ទឹកសុទ្ធ ចំនួន ០៥យួរ, ម៉ាស់ ចំនួន ១០ដុំ។