កណ្តាល ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣៣,១៩៩,០០០រៀល និងគ្រឿងឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសពលោក អនុសេនីយ៍ឯក នូវ សាវឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ ក្នុងឱកាសនោះដែរលោក មេបញ្ជាការ បានឲ្យដឹងថា នេះជាការសបញ្ជាក់ឲ្យឃើញពីទឹកចិត្តនិងការស្រឡាញ់របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។ តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្តនិងការលះបង់របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យនិងទទួលបាននូវពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។