You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

បាត់ដំបង៖ រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅបន្ត ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ និងលោកមេបញ្ជាការក្រុង/ស្រុក។ បន្ទាប់មកលោកមេបញ្ជាការ ក៏បានប្រគល់អាវភ្លៀងជូនដល់នាយ នាយរង និងពលអាវុធហត្ថតាមបណ្តាក្រុងស្រុក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។