កំពង់ចាមៈ នៅវេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុច ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងស្របពេលដែលជនសង្ស័យកំពុងធ្វើដំណើរតាមដងផ្លូវ ដោយមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថក៏សុំធ្វើការឆែកឆេរ ក៏រកឃើញថា ជនសង្ស័យទាំង០២នាក់នេះ ពិតជាមានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀនពិតប្រាកដមែន។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់នេះ មានឈ្មោះៈ
០១. វឿន ហ៊ៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹកកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
០២. យ៉ុន វាសនា ភេទប្រុស អាយុ២៣រស់នៅ ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ដែលមានទម្ងន់ស្មើ ០.២៥ក្រាម
០២. ទូរស័ព្ទ ចំនួន០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។