កំពង់ឆ្នាំង៖ រសៀលទី០៣ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី គង់ តុលា នាយការិយាល័យទំនាក់ទំនងសាធារណៈកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាពកាលពីពេលថ្មីៗកន្លងទៅនេះ ដោយរោគាពាធ នៅគេហដ្ឋានរបស់គ្រួសារសព ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៣,៧៥៤,៥០០៛(ម្ភៃបីលានប្រាំពីរសែនប្រាំម៉ឺនបួនពាន់ប្រាំរយរៀល) ថវិកាលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន ២,០០០,០០០៛(ពីរលានរៀល) និងថវិការបស់នាយ នាយរងអាវុធហត្ថខេត្តចំនួន៣,៦០០,០០០៛(បីលានប្រាំមួយសែនរៀល) សរុបថវិកាបានចំនួន ២៩,៣៥៤,៥០០៛ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ។