You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញបើកចែកអាវភ្លៀងជូនដល់នាយ នាយរងអាវុធហត្ថខេត្ត

តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញបើកចែកអាវភ្លៀងជូនដល់នាយ នាយរងអាវុធហត្ថខេត្ត

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក វរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់នាយ នាយរងអាវុធហត្ថខេត្តព្រៃវែង ដើម្បីយកទៅប្រើប្រាស់ក្នុងរដូវវស្សា។