ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀល ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រកាសនីយប័ត្រគ្រឿងឥស្សរិយយស ការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍បាក់រលំអាគារ ៦ជាន់នៅខេត្តកែប។
សមាសភាពអញ្ជើញចូលរួមមានមេបញ្ជាការរង ប្រធានមន្ទីរ រដ្ឋបាលនិងហិរញ្ញវត្ថុ នាយលេខាធិការដ្ឋាន នាយការិយាល័យបុគ្គលិក ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។
ក្នុងនោះនាយទាហាន នាយទាហានរង ដែលត្រូវទទួលបានប្រកាសនីយប័ត្រគ្រឿងឥស្សរិយយស ការងារ របស់រាជរដ្ឋាភិបាលកម្ពុជា មានចំនួន ២៩នាក់, នាយទាហានរង ( ០១នាក់)។