You are currently viewing មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ លើកិច្ចការងារមនុស្សធម៌

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ លើកិច្ចការងារមនុស្សធម៌

ភ្នំពេញៈ ដោយអនុវត្តន៍តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រ និងជួបការលំបាក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
តែងតែយកចិត្តទុកដាក់ និងបានចែករំលែកធនធានផ្ទាល់ខ្លួន ក៏ដូចជាគៀងគរសប្បុរសជន ជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារទីទាល់ក្រ៤គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីលោកបានផ្លាស់មកកាន់
តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភ ជីវភាពប្រចាំខែ ដល់គ្រួសារស្ត្រីមេម៉ាយ និងមានជម្ងឺប្រចាំកាយ ផ្សេងមួយទៀតនៅក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលជួបការលំបាក ក្នុងការតស៊ូប្រឹងប្រែងចិញ្ចឹមកូនៗ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ ឆ្លៀតពេលចុងសប្តាហ៍ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំសហការី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ លោកចៅសង្កាត់រង លោកមេភូមិយុវជនសង្កាត់ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់គ្រួសារប្រជាពលរដ្ឋ ទីទ័លក្រគ្មានទីពឹង ចំនួន៦គ្រួសារ ក្នុងខណ្ឌដង្កោ និងបានសន្យាជួយឧបត្ថម្ភជីវភាពជាប្រចាំរៀងរាល់ខែ ចំនួន៤គ្រួសារបន្ថែមទៀតផងដែរ ក្នុងនោះមាន៖
1- គ្រួសារលោកយាយ ពុំ សុផល អាយុ៦០ឆ្នាំ មានចៅក្នុងបន្ទុក៧នាក់
2- គ្រួសារលោកយាយ ខាន់ សួន អាយុ៦៩ឆ្នាំមានចៅក្នុងបន្ទុកចំនួន ១០នាក់
3- លោកយាយ ប្រាជ្ញ ចែម អាយុ៥៩ឆ្នាំ(មានជម្ងឺ រស់នៅម្នាក់ឯង)
4- គ្រួសារអ៊ុស្រី ឡង់ ស៊ីនួន អាយុ៤៥ឆ្នាំ (ជាស្រ្តីមេម៉ាយកូនច្រើន) ដោយមួយគ្រួសារទទួលបានអង្ករ ២ការ៉ុង ,ទឹកស៊ីអ៊ីវទឹកត្រី៤យួរ ,ត្រីខ២យួរ ,ទឹកសុទ្ធ២កេស ,ទឹកក្រូច១កេស និងថវិកា២០ម៉ឺនរៀល ហើយលោកឧត្តមសេនីយ៍ឯក បានធានាជួសជុលផ្ទះឲ្យបានសមរម្យឡើងវិញជូនដល់០២គ្រួសារផងដែរ គឺគ្រួសារលោកយាយ ពុំ សុផល,លោកយាយ ខាន់ សួន និងអ៊ុស្រី ឡង់ ស៊ីនួន។
ដោយឡែក ២គ្រួសារទៀតដែលបានទទួលអំណោយក្នុងពេលនោះដែររួមមាន៖
1-គ្រួសារលោកយាយ ម៉ៅ អឿង អាយុ៧០ឆ្នាំ និង២-គ្រួសារលោកតា ស ផន អាយុ៧៧ឆ្នាំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២ការ៉ុង ,ទឹកស៊ីអ៊ីវ ទឹកត្រី ៤យួរ ,ត្រីខ២ យួរ ,ទឹកសុទ្ធ២ កេស ,ទឹកក្រូច១កេស និងថវិកា២០ម៉ឺនរៀល។
សរុបទាំងនៅខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹង ចំនួន០៩គ្រួសារហើយ។
ក្នុងឱកាសនោះផងដែរលោករ័ត្ន ស្រ៊ាង ក៏បានជួបប្រាស្រ័យ សំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមផ្ទះផ្សេងទៀតរួមមាន៖
1- ជួបសួរសុខទុក្ខអតីតៈមេភូមិឈ្មោះ ស្រី ចេង និងជួយឧបត្ថម្ភថវិកា២០ម៉ឺនរៀល។
2- ជួបសួរសុខទុក្ខស្រ្តីចំណាស់ម្នាក់ពិការភ្នែក និងជួយឧបត្ថម្ភ ថវិកា២០ម៉ឺនរៀល។
3- ចូលរួមក្នុងពិធីបុណ្យសពឈ្មោះ កាំង ស្រ៊ុន ភេទប្រុស ក្នុងភូមិព្រែកកំពឹស ដោយនាំយកថវិកាចួលរួមក្នុងបុណ្យសព ចំនួន៨០ម៉ឺនរៀល (ក្នុងនោះថវិការបស់លោកផ្ទាល់៤០ម៉ឺនរៀល និងក្រុមការងាររួមគ្នាចំនួន៤០ម៉ឺនរៀល) និង អង្ករ២ការ៉ុង,ទឹកសុទ្ធ២កេស និងទឹកត្រីទឹកស៊ីអ៊ីវ ២យួរ។
4- ជួយដោះស្រាយសងថវិកាសមាគម មនុស្សចាស់ដែលជំពាក់ នៅមិនទាន់បានដោះស្រាយសង ជូនដល់គ្រួសារសពជាសមាជិកសមាគមមនុស្សចាស់ ចំនួន៣គ្រួសារ (ក្នុង១សព ៤០ម៉ឺនរៀល) ។ ព្រមទាំងបានចែកនំបុ័ង និងថវិកា ជូនដល់មនុស្សចាស់ក្នុងភូមិម្នាក់ៗ ទទួលបាននំបុ័ង១ដើម ថវិកា១ម៉ឺនរៀល កុមារតូចៗក្នុងម្នាក់ៗទទួលបាននំបុ័ង១ដើម ថវិកា៥០០០រៀល ។និងចុងក្រោយ ឧបត្ថម្ភដល់កម្លាំងអាវុធហត្ថខណ្ឌដង្កោ, នគរបាលប៉ុស្តិ៍,ប្រជាការពារ ក្នុងមួយអង្គភាព ២០ម៉ឺនរៀល និងយុវជនសង្កាត់ម្នាក់១ម៉ឺនរៀលផងដែរ៕

w1

w2

w3

w4

w5

w6

w7

w8

w9