ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយបានទទួលការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រជុំជាមួយលោកវរសេនីយ៍ត្រី វាំងសង់ ម៉ារ៉េសស្កូ ប្រធានគម្រោងសហប្រតិបត្តិការបារាំងអមកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីគណៈកម្មការដឹកនាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២។ អង្គប្រជុំក៏បានពិភាក្សាគ្នាផងដែរពីលទ្ធផលការងារដែលបានធ្វើ និងមិនបានធ្វើក្នុងឆ្នាំ២០២០កន្លងមកនេះ។