You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គបំប៉នកិច្ចការរដ្ឋបាល ដឹកនាំបញ្ជា នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គបំប៉នកិច្ចការរដ្ឋបាល ដឹកនាំបញ្ជា នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ

ជុំរីករាយ៖ ព្រឹកថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញបើកវគ្គបំប៉នកិច្ចការរដ្ឋបាល ដឹកនាំបញ្ជា ដល់នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ។ វគ្គសិក្សានេះរយៈពេលបីថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយការិយាល័យពាក់ព័ន្ធ នាយខុទ្ទកាល័យ នាយការិយាល័យហិរញ្ញវត្ថុ នាយក នាយលេខាធិការដ្ឋានវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ មេបញ្ជាការ នាយលេខាធិកាដ្ឋាន កងរាជអាវុធហត្ថរាជធានី ខេត្តទាំងអស់។