You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

បន្ទាយមានជ័យ: ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយគយ និងរដ្ឋករចល័ត បានបង្ក្រាបលើរថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថាប្រព្រឹត្តបទល្មើសដឹកទំនិញគេចពន្ធដែលចេញពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គោលដៅឆ្ពោះទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ លុះទៅដល់ចំណុចស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្រាប់តែម្ចាស់រថយន្តបានបើកត្រឡប់ក្រោយមកដល់ចំណុចខាងកើតភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏បានបើករថយន្តរបស់ខ្លួនទំលាក់ចូលទៅក្នុងប្រឡាយ ហើយបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ពេលនោះសមត្ថកិច្ចទៅដល់ស្រាប់តែរថយន្តនោះដឹកឈើធ្នង់ចំនួន០៩បន្ទះ ស្មើនឹង០,៦៣ម៉ែត្រគូប បច្ចុប្បន្នប្រគល់ឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យចាត់ការតាមនីតិវិធី៕