រតនគិរី៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវ៉ើនសៃ និងកម្លាំងអាវុធហត្ថខេត្តរតនគិរីដឹកនាំដោយ លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស លោកមេឃុំប៉ាកាឡាន់ និងជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបឃ្លាំងសន្និធិឈើប្រណិតប្រភេទធ្នង់ ស្ថិតក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយបានចាប់យកវត្ថុតាងមានឈើប្រណិតធ្នង់ (ប្រភេទឈើគីឡូ) ចំនួន ៥១២ ដុំ ស្មើនឹង៥២៧៥ គីឡូ ស្មើនឹង ៣,៤៩០ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្ត។