You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង  ១៥:៣០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាបករណី ចែកចាយ រក្សារទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក  ក្រុងបានលុង ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ និងទូរស័ព្ទចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿងតាមនីតិវិធី។