រតនគិរី៖ នៅវេលាម៉ោង ១៦ និង២១នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវើនសៃ និងកម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើវើនសៃ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងបានចុះទៅដល់ចំណុចភូមិកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី បានឃាត់អាប៊ុលកំពុងឈូសឆាយដីព្រៃ ១គ្រឿងក្រុមការងារបានឃាត់ និងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ម្ចាស់អាប៊ុលឈ្មោះ ផង ណន ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិកុកឡាវ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី មកសួរនាំស្តាប់ចម្លើយនៅសាលាឃុំភ្នំកុក។
បច្ចុប្បន្នវត្ថុតាងបានយកទៅរក្សាទុកនៅសាលាឃុំភ្នំកុក។