កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ មាស សុន នាយសេនាធិការ ជាប្រធានអង្គប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក និងស្នាក់ការសន្តិសុខ។