កណ្តាល៖ ព្រឹកថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការណែនាំពីរបៀបរបបការងារថ្មី ផ្សព្វផ្សាយពីរបាយការណ៍ប្រចាំថ្ងៃត្រូវធ្វើជាប្រចាំ និងផ្សព្វផ្សាយផែនការការពារមួយចំនួនត្រូវអនុវត្តនៅពេលខាងមុខ។