តាកែវ៖ ព្រឹកថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់នាយ នាយរងអាវុធហត្ថខេត្តតាកែវ ដើម្បីយកទៅប្រើប្រាស់ក្នុងរដូវវស្សា។