ឧត្តរមានជ័យ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្ករបង្កើនផល ដាំដុះចិញ្ចិមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែ ត្រី សាច់ដែលមានសារធាតុគីមី និងដើម្បីលើកស្ទួយការហូបចុកប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ជាក់ស្តែង ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងបានជ្រោយដីបោចស្មៅ ដាក់ជីដំណាំចំរុះ ចំនួន ១០រង និងឲ្យចំណីមាន់ ទា ក្ងាន។