You are currently viewing វរសេនីយ៍ឯក ចាប សុទ្ធាវុឌ្ឍន៍ ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ឯក ចាប សុទ្ធាវុឌ្ឍន៍ ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កណ្តាល៖ ព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្ដាល លោក វរសេនីយ៍ឯក ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការរងខេត្ត បាន អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ៨១៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារ លោក អនុសេនីយ៍ឯក ញ៉ែម សុធី នាយការិយាល័យអធិការកិច្ចស្ដីទីកងរាជអាវុធហត្ថខេត្ត ដែលទើបតែសម្រាលកូនរួច នៅបុរីវិមានភ្នំពេញ ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។