ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ទឹកប្រាក់ចំនួន ២៦,៦៥៥,៥០០រៀល (ម្ភៃប្រាំមួយលាន ប្រាំមួយសែន ប្រាំម៉ឺន ប្រាំពាន់ ប្រាំរយរៀល) ជូនគ្រួសារសពលោក អនុសេនីយ៍ទោ ឯម វណ្ណៈ ជំនួយការស្នាក់ការសន្តិសុខទំនប់រលក កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយរោគាពាធ។