បាត់ដំបងៈ ដោយអនុវត្តន៍តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខប្រជាពលរដ្ឋ និងជាពិសេសទៅលើមន្ត្រីក្រោមឱវាត របស់ខ្លួន លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចាត់ចែង លោកវរសេនីយ៍ឯក ប៉ោ សុងឃាង
មេបញ្ជការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងបានអមដំណើរជាមួយ លោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុកថ្មគោល បានចុះទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៦៦ម៉ឺនរៀល ជូនលោកវរសេនីយ៍ត្រី មឿន សារ៉េត នាយរងសេនាធិការដ្នាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះ។ ជាមួយគ្នានេះផងដែរ លោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុកថ្មគោល បាននាំយកថរិការបេឡាសង្គ្រោះ ចំនួន០៤លានរៀល ជូនគ្រួសារសពនីវត្តន៍ជន ដែលរស់នៅភូមិវាលទ្រា ឃុំវាលទ្រា ស្រុកថ្មគោល ខេត្តបាត់ដំបងផងដែរ។