រតនគិរី៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកបរកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី កាន់ ធីរត្ន័ មេបញ្ជាការស្រុក សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើបរកែវ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគីរី កម្លាំងបានចុះបង្រ្កាបសកម្មភាពឈូសឆាយដីព្រៃឈើយកធ្វើជាកម្មសិទ្ធិ នៅចំណុចភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី ដោយបានចាប់យកវត្ថុតាង អាអ៊ិចចំនួន០១ គ្រឿង និងឃាត់ខ្លួនម្ចាស់អាអ៊ិច ០១នាក់ ឈ្មោះ កៅ គង់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើចំការ ទីលំនៅបច្ចុប្បន្នភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញកសាងសំណុំរឿងតាមនីតិវិធី។