ក្រចេះៈ សោភ័ណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ គឺជាចំណុចដ៏សំខាន់ ដែលបញ្ជាក់ពីភាពសុខមាលភាព អនាម័យ និងការយកចិត្តទុកដាក់ ក្នុងកិច្ចការងារ ជាក់ស្តែង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ
វេលាម៉ោង០៨ និង០០ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុហត្ថខេត្តក្រចេះ សរុបចំនួន៥០នាក់ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ចុះធ្វើពលកម្មជញ្ជូនដីដាក់សួនច្បារ ដែលទើបធ្វើថ្មី មានប្រវែង៦១ម៉ែត្រ ដែលចំណាយអស់ថវិកាចំនួន១២០០០០០រៀល។