ត្បូងឃ្មុំៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធហត្ថឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តំណាង លោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៧៦នាក់។
ក្នុងអង្គពិធីនេះដែរ គណៈគ្រប់គ្រងវគ្គបានរាយការណ៍នូវរផែនការហ្វឹកហ្វឺនប្រចាំឆមាសទី២ ឆ្នាំ២០១៦ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
ជាចុងបញ្ចប់ក្នុងពិធីនោះដែរ លោកវរសេនីយ៍ទោ អ៊ាង ភារៈ បានមានប្រសាសន៏ ផ្តាំផ្ញើរដល់ នាយ នាយរង កងរាជអាវុធហត្ថ ដែលជាសិក្ខាកាមទាំងអស់ ត្រូវខិតខំត្រង់ត្រាប់ ក្តាប់អោយបានចំណេះដឹង ចំណេះធ្វើ ដែលចែករំលែកដោយអស់ លោកនាយអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដែលជាគ្រូឧទ្ទេសនាម និងត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់វគ្គ ហើយនៅពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះ ដឹងដែលបានរៀនសូត្រទៅអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចអោយចំទិសដៅ ត្រូវគារពបទបញ្ជា បទវិន័យរបស់អង្គភាព មានគុណធម៏ល្អ ប្រកបដោយសាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងចៀសវាងការប្រព្រឹត្តិទាំងឡាយណាដែលនាំអោយប៉ះពាល់ដល់កិត្តិយសគ្រួសារ អង្គភាព និងសង្គមជាតិ។