You are currently viewing នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញចូលរួមប្រជុំជាមួយអគ្គស្នងការរងនគរបាលជាតិ

នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញចូលរួមប្រជុំជាមួយអគ្គស្នងការរងនគរបាលជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រជុំជាមួយលោកនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីការងាររៀបចំកិច្ចការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីប្រារព្ធខួបលើកទី៤៤នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១» នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។