You are currently viewing ឧត្តមសេនីយ៍ ទោ ជា អេងយ៉ុង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំពង្រាងខ្លឹមសារ ស្តីពីបទល្មើសឆ្លងដែន

ឧត្តមសេនីយ៍ ទោ ជា អេងយ៉ុង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំពង្រាងខ្លឹមសារ ស្តីពីបទល្មើសឆ្លងដែន

ភ្នំពេញ ៖ព្រឹកថ្ងៃប្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំ ពង្រាងខ្លឹមសារ ស្តីពីបទល្មើសឆ្លងដែន តាមសំណើរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិដើម្បីបំពេញបន្ថែមក្នុងសេចក្តីព្រាងផែនការសកម្មភាពការងារភាពជាដៃគូ មេគង្គ-សហរដ្ឋអាមេរិច ឆ្នាំ២០២១-២០២៣ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យផងដែរ។