កណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល លោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង បាន អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រមទាំងគ្រឿងឧបភោគ បរិភោគជូនដល់ គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូនចំនួន ០២គ្រួសារ មានលោក អនុសេនីយ៍ទោ ធឿន ស៊ីណា ជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ ទទួលបានថវិកាចំនួន ១,៦៥៥,០០០៛ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងគ្រួសារលោក អនុសេនីយ៍ត្រី សួង ស៊ីណា ជំនួយការ ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនទទួលបានថវិកាចំនួន ១,២៩៥,០០០៛ ស្ថិតនៅភូមិព្រែកសំរោង ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។