ស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំត្រួតពិនិត្យបូកសរុបរបាយការណ៍ជំនាញរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងរយៈពេល ៦ខែ ឆមាសទី១។ សមាសភាពចូលរួមមានលោកនាយសេនាធិការ លោកប្រធានមន្ទីរ និងលោក លោកស្រី នាយការិយាល័យដែលមានការពាក់ព័ន្ធផងដែរ។