You are currently viewing អាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិមួយកន្លែង

អាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិមួយកន្លែង

ព្រះវិហារ៖ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំឆែបមួយ ដឹកនាំដោយលោក អ៊ុ សុភឿន អភិបាលរងស្រុកឆែប បានចុះបង្ក្រាបបទល្មើសឈើសន្និធិមួយកន្លែងត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយបានចាប់យកឈើអារប្រភេទលេខ១ (គគីរ,សុក្រម) ចំនួន ៥៩សន្លឹកស្មើនឹង ១,៨៣៦ម៉ែត្រត្រីគុណ ។
វត្ថុតាងខាងលើរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែបជាបណ្តោះអាសន្ន។