ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តទៅប្រគល់ជូនដល់គ្រួសារអាវុធហត្ថដែលទើបនឹងសម្រាលកូន ចំនួន ២គ្រួសារ មានគ្រួសារលោក អនុសេនីយ៍ទោ ឃឹម ចំរើន ជំនួយការ កងរាជអាវុធហត្ថខេត្ត ថវិកា ១,០០០,០០០៛ និងគ្រួសារលោក អនុសេនីយ៍ត្រី អ៊ុក រិទ្ធីយ៉ា ជំនួយការ កងរាជអាវុធហត្ថក្រុងប៉ៃលិន បានទទួលថវិការ ១,០០០,០០០៛។