You are currently viewing ឧត្តមរសេនីយ៍ត្រី មាស យ៉ត អញ្ជើញបើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថចំណុះវិទ្យាស្ថាន

ឧត្តមរសេនីយ៍ត្រី មាស យ៉ត អញ្ជើញបើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថចំណុះវិទ្យាស្ថាន

វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមរសេនីយ៍ត្រី មាស យ៉ត នាយកស្ដីទី បានអញ្ជើញបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់តំណាងនាយ នាយរងអាវុធហត្ថវិទ្យាស្ថាន ដើម្បីយកទៅប្រើប្រាស់ក្នុងរដូវវស្សា។