បាត់ដំបងៈ ក្នុងរយះពេលតែមួយពព្រិចភ្នែកសោះ សោកនាដកម្មដ៍រន្ធត់មួយបានកើតឡើងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយ រថយន្ដនីសសាន់០១គ្រឿង ពណ៍ត្រួយចេក គា្មនស្លាកលេខ បានបើកពីទិសខាងកើតទៅលិចក្នុងល្បើនយ៉ាងលឿន ទៅបុកចំពេញទំហឹង
ជាមួយរថយន្ដតូរីស របស់ក្រុមហ៊ុន អ៊ិច ប្រេស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២V១៣៤៩ បើកផ្ទុយទិសគ្នាពីលិចទៅកើត បណ្ដាលអោយស្លាប់មនុស្សចំនួន០៩នាក់ ក្នុងនោះមានប្រុសចំនួន០៤នាក់ ស្រីចំនួន០៥នាក់ របួសធ្ងន់ចំនួន០៤នាក់ ស្រី០៣នាក់ ប្រុស០១នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី នៅចំនុចភូមិក្បាលដំរី ឃុំព្រៃតូច ស្រុកមោងឬស្សីខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុគេសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថស្រុកមោងជាច្រើននាក់ ដឹកនាំដោយលោកមេបញ្ជការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមោង បានខិតខំ ខ្នាស់ខ្នែង ជួយសង្គ្រោះជនរងគ្រោះដែលបានជួបគ្រោះថ្នាក់នោះផងដែរ។