ភ្នំពេញ ៖ព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំ ពង្រាងខ្លឹមសារ ស្តីពីបទល្មើសឆ្លងដែន តាមសំណើរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិដើម្បីបំពេញបន្ថែមក្នុងសេចក្តីព្រាងផែនការសកម្មភាពការងារភាពជាដៃគូ មេគង្គ-សហរដ្ឋអាមេរិច ឆ្នាំ២០២១-២០២៣ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យផងដែរ។