កោះកុង៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារកងរាជអាវុធហត្ថខេត្តកោះកុងដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ២៥,៥៧៩,០០០រៀល ប្រគល់ជូនគ្រួសារសព លោក ព្រឹន្ទបាលឯក សោម សីលា ដែលជាសមាជិកកងរាជអាវុធហត្ថខេត្តកោះកុង បានទទួលមរណៈភាព៕