ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ អនុវត្តបទបញ្ជា លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានឃាត់ខ្លួនជងសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងចែកចាយគ្រឿងញៀន ដោយបានចាប់យកវត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់តូច, សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងនីតិវិធី៕