ភ្នំជុំរីករាយ៖ ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះត្រួតពិនិត្យទីតាំងសម្រាប់ចត្តាឡីស័កក្រុមកីឡាករកម្ពុជា នៅពេលវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីចប់ការប្រកួតនៅក្រៅប្រទេស។
ចាញ់និងឈ្នះ ជារឿងធម្មតាសម្រាប់កីឡាគ្រប់ប្រភេទ សំខាន់យើងបានប្រឹងប្រែងទាំងហ្វឹកហាត់ និងទាំងក្នុងពេលប្រកួត តែមិនទទួលបានលទ្ធផលល្អ នេះជាពិសោធន៍សម្រាប់ថ្ងៃអនាគត។
សូមបងប្អូនលើកទឹកចិត្តនិងគាំទ្រ ក្រុមកីឡាករយើងដល់ទីបញ្ចប់។