ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ទោ ជួន សុវណ្ណារ៉ា នាយការិយាល័យផ្គត់ផ្គង់ តំណាងលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយពី លោក ឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ នាយករងប្រចាំការ នាយកដ្ឋានអភិវឌ្ឍក្រសួងការពារជាតិ មានម៉ាស់ចំនួន ២០កេស និងទឹកបរិសុទ្ធចំនួន ៣០០កេស។